ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួច

កណ្ដាល: នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១និង១០នាទីជនរងគ្រោះឈ្មោះ ស៊ីវ ប៊ុនរ៉ុង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិ កោះបៀរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានជិះម៉ូតូមួយគ្រឿងម៉ាក SUZ UKI NEX ពណ៌ក្រហមលាយស ពាក់ស្លាកលេខ កណ្ដាល 1AB-1080 ចេញពីកន្លែងផឹកស៊ីជាមួយមិត្តភ័ក្តវិលត្រឡប់មកផ្ទះវិញ ។ ពេលជិះម៉ូតូមកដល់ខាងមុខវត្តមុលីសុវណ្ណតមលក៏បានជួបជនសង្ស័យ៖
១.ឈ្មោះ ជា សំណាង ភេទប្រុស អាយុ ៣០ឆ្នាំ ជិះម៉ូតូដៃកាន់ដែកបំពុងទីបដងឆ័ត្រ ពណ៌ស(គេចខ្លួន)។
២.ឈ្មោះ គន់ សុភ័ត ភេទប្រុស អាយុ ២៨ឆ្នាំ។
៣.ឈ្មោះ ឡុង ដាលិ ភេទប្រុស អាយុ ២៧ឆ្នាំ។
ជិះម៉ូតូ០២គ្រឿងមានគ្នាបីនាក់ ជិះម៉ូតូ ២គ្រឿង ដេញវាយជនរងគ្រោះ ពេលនោះជនរងគ្រោះក៏បានផ្ដួលម៉ូតូ នៅលើចិញ្ចើមផ្លូវជាតិលេខ១ រួចរត់ចូលទៅក្នុងភូមិ ភ្លាមនោះជនសង្ស័យ និងបក្ខពួកក៏បានលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនពីកន្លែងកើតហេតុ ។
នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលគគីរ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរួចមកប៉ុស្តិ៍នគរបាលគគីរ សហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក ចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ។

នៅថ្ងៃទី៣០ ខែញ្ញា ឆ្នាំ២០២១ ប៉ុស្ដិ៍នគរបាលគគីរ ផ្នែកនគរបានយុត្តិធម៌ស្រុកបានកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ឈ្មោះ ឡុង ដាលិ ភេទប្រុស នឹង ឈ្មោះ គន់ សុភ័ត្ត ភេទប្រុស យកមកកាន់អធិការដ្ឋាដើម្បីសាកសួរ ។ នៅចំពោះមុខសមត្តកិច្ចជនសង្ស័យ
ឈ្មោះ គន់ សុភ័ត្ត ភេទប្រុស ឈ្មោះ ឡុង ដាលិ ភេទប្រុស ឈ្មោះ ជា សំណាង ភេទប្រុស(គេចខ្លួន) ពិតជាបានធ្វើអំពើលួចមានស្ថានទម្ងន់ទោស(លួចម៉ូតូ)ពីឈ្មោះ ស៊ីវ ប៊ុនរ៉ុង ភេទប្រុស ពិតប្រាដកមែន។

ក្រោយពីធ្វើសកម្មភាពលួចហើយជនសង្ស័យទាំងបីនាក់ បានជិះម៉ូតូ SUZUKI NEX ពណ៌ក្រហមលាយស ស្លាកលេខ កណ្ដាល 1AB-1080 បានយកទៅឲ្យឈ្មោះ ខៀង ឃា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ជួយលក់។

ក្រោយពីបានស្ដាប់ការបំភ្លឺរបស់ជនសង្ស័យចប់លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល ដឹកនាំកម្លាំងនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងការិយាល័យកម្រិតធ្ងន់ស្នងការនគរបាលខេត្តកណ្ដាល នឹងកម្លាំងនគរបាលស្រុកអង្គស្នួល បានបើកប្រតិបត្តិការ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់៖
១.សន សំអូន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
២.ខៀង ឃា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល មកកាន់អធិដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីសួរនាំ។

នៅចំពោះមុខសមត្តិកិច្ចជនសង្ស័យ ឈ្មោះ ខៀង ឃា ភេទប្រុស ពិតជាបានទទួលម៉ូតូម៉ាក SUZUKI NEX ពណ៌ក្រហមលាយស គ្មានស្លាកលេខពីឈ្មោះ ជា សំណាង ភេទប្រុស ឈ្មោះ គន់ សុភ័ត្តភេទប្រុស ពិតប្រាកដមែន។

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឈ្មោះ ខៀវ ឃា ភេទប្រុស បានហៅឈ្មោះ ឈឹម ហៅភ័ត្ត ភេទប្រុស រស់នៅឃុំឱរ៉ាល់ ស្រុកត្រែងត្រយឹង ខេត្តកំពង់ស្ពឺ មកយកម៉ូតូមួយគ្រឿងម៉ាក SUZUZI NEX ពណ៌ក្រហមលាយស យកទៅលក់ក្នុងតម្លៃ 250$(ពីររយហាសិបដុល្លារអាមេរិក)។ ចំណែកឈ្មោះ សន សំអូន ភេទប្រុស ត្រូវបានឈ្មោះ ឈឹម ភេទប្រុស ប្រើឲ្យយកម៉ូតូSUZUKI NEX ពណ៌ក្រហមលាយស យកមកឲ្យឈ្មោះ ខៀង ឃា ភេទប្រុស នៅចំណុចសាលាបុណ្យក្នុងភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ក៏ត្រូវសមត្តកិច្ចចាប់ឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងផ្នែកនគរបាលស្រុកកៀនស្វាយកំពុងបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕

មតិយោបល់