ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ នៅស្រុក​កណ្ដាលស្ទឹង

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ វេលា​ម៉ោង​ ១៥:០៥នាទី​មានករណីប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ ចំណុចកើតហេតុភូមិ​កាប់​លាវ​ ឃុំ​ទ្រា​​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជនរងគ្រោះ​ឈ្មោះ​ កខ ភេទ​ ស្រី​ អាយុ​ ៣២​ឆ្នាំ​ មុខរបរ​ កម្មការិនី​រោងចក្រ​។
ជនសង្ស័យ​ឈ្មោះ​ វុទ្ធី​ វត្ថា​ ភេទ​ប្រុស អាយុ​ ២១ឆ្នាំ​ មានទីលំនៅ​ ភូមិ​កាប់​លាវ​ ឃុំ​ទ្រា​​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្តកណ្ដាល ​មុខរបរ​ មិន​ពិត​ប្រាកដ ​(ឃាត់​ខ្លួន​)។

នៅថ្ងៃទី​ខែ​ឆ្នាំ​មុន​ពេល​កើតហេតុ​វេលាម៉ោង​ ១៤:០០នាទី​ជនរងគ្រោះ​ចេញ​ពី​ធ្វើការ​រោងចក្រ​កាត់​ដេរ​នៅម្តុំ​ផ្សារ​ទឹកថ្លា​ រាជធានី​ភ្នំពេញ​ ដោយ​ជិះ​រថយន្ត​ដឹក​កម្មករមកផ្ទះរបស់​ខ្លួន​ស្ថិត​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ពេលមក​ដល់ផ្ទះ​ជនរងគ្រោះ​បាន​អង្គុយ​នៅ​លើ​គ្រែ​មុខផ្ទះ​តែម្នាក់ឯង​ ស្រាប់តែ​ជនសង្ស័យ​បាន​ដើរ​មកពី​ទិស​ខាង​ត្បូង​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​សំដៅ​មកផ្ទះ​របស់​ជនរងគ្រោះ​ ហើយ​ស្រែក​សំឡុត​ជនរងគ្រោះ​ថា​”មានចបកាប់ឬអត់​”ហើយ​ជនរងគ្រោះ​បាន​តបថា​អត់​មានទេ​ តែជនសង្ស័យនៅតែសំឡុត​ជនរងគ្រោះ​អោយចូលមករកក្នុងផ្ទះ​ ពេល​នោះ​ជនរងគ្រោះ​បាន​ងើបពីលើគ្រែ​ម្រមូលរបស់របរចូលក្នុងផ្ទះ​ ពេល​នោះ​ជនរងគ្រោះ​បាន​ឈរនៅ​មាត់​ ទ្វារ​ផ្ទះ​របស់ខ្លួន​ ស្រាប់តែ​ជនសង្ស័យ​បាន​រុញ​ជនរងគ្រោះ​ពីក្រោយ​ទៅខ្ទប់នឹង​ជញ្ជាំង​ ហើយ​ជនសង្ស័យ​បាន​ចាប់អោប​ជនរងគ្រោះ​ពីក្រោយ​ ចំពីលើកក្បាល​ពោះរបស់​ជនរងគ្រោះ​ រួច​​បាន​យក​ដៃទាំងពីរ​ចាប់ដោះ​ជនរងគ្រោះ​ បន្ទាប់​មក​ជនសង្ស័យ​បាន​យក​ចាប់​កំប៉េះគូទ​របស់​ជនរងគ្រោះ​ ហើយ​យក​ដៃម្ខាង​ទៀត​ចាប់​អោយ​ចង្កេះ​ និង​ដៃ​ម្ខាង​ទៀត​បាន​ចាប់​ប្រដាប់​ភេទ​របស់​ជន​រងគ្រោះ​ ភ្លាម​នោះ​ជនរង​គ្រោះ​បាន​រើបំរាស់រួច​ ហើយ​បាន​រត់​ទៅ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ទ្រា​ លុះដល់​ព្រឹក​ថ្ងៃ​ទី​០៣ខែ​ឆ្នាំ​ដដែល​ទើប​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ទ្រា​បាន​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្តាល​ស្ទឹង ​ដើម្បី​កសាង​សំនុំរឿងតាម​នីតិវិធី​ច្បាប់​៕

មតិយោបល់