ព័ត៌មានជាតិ

អាជីវករផ្សារសេរីភាព ផ្ទុះការតវ៉ាជាមួយសំណង់ ស្កាយឡាញ (SKYLINE)

ភ្នំពេញ: អាជីវករផ្សារសេរីភាព ផ្ទុះការតវ៉ាជាមួយសំណង់(SKYLINE) បោះបង្គោលព្រំរំលោភយកផ្លូវ១៣៧ ក្រុម១១ ភូមិ១និងភូមិ២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅម៉ោង៣រសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។

តាមការរៀបរាប់ពីអាជីវករឈ្មោះ ទឹម សុវណ្ណនី ភេទស្រី អាយុ៥៩ឆ្នាំ និង ឈ្មោះ អ៊ុក ម៉ៅ ភេទស្រី អាយុ៥៨ឆ្នាំ ថា ប្រវិត្តផ្សារនេះមានចំនួន២៨០គ្រួសារក៏២៨០តូបផងដែរនិងបានអាស្រ័យផលការលក់ដូរប្រចាំថ្ងៃអស់រយៈកាលជាង២០ឆ្នាំមកហើយ ដែលលក់នៅលើផ្លូវ១៣៧ ចាប់ពីកែងផ្លូវ១៣៤ ដល់កែងផ្លូវ១៦៤ ដែលមានប្រវែងជិត១ពាន់ម៉ែត្រ និងធ្លាប់សុំការអនុគ្រោះពីរាជរដ្ឋាភិបាលលក់មកទល់ពេលសំណង់ដែលមានផ្លាក(SKYLINE) ចុះមកទិញផ្ទះជាប់របងបានប្រមាណចំនួន ១៥ផ្ទះក្នុងតំលៃ១ ម៉ឺនដុល្លារដែលទាំងអស់មានចំនួន២៣ផ្ទះ ដែលជាប់របងសំណង់ខាងកើត។

អាជីវករលក់ដូរផ្លូវ១៣៧ បានប្រមូលផ្តុំលើបញ្ហាដែលខាងសំណង់ទិញផ្ទះ និងតូបជាប់របង ហើយបាំងហាមមិនឲ្យលក់នៅលើផ្លូវបន្តទៅទៀត។

លោក ជា សុខទ្រី ភេទប្រុស អាយុ៦៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៨៦ ផ្លូវ១៣៤ កែងផ្លូវ១៣៧ ក្រុម១១ ភូមិ១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលជាតំណាងប្រជាពលរដ្ឋរស់នៅអមផ្លូវ១៣៧ប៉ែកខាងកើតបាននិយាយថាគោលបំណងក្រុមហ៊ុន skyline គិតប្រយោជន៍ប្រជាពលរដ្ឋជាធំបន្ទាប់ពីការសាងសង់ក្រុមហ៊ុនជូនផ្លូវទៅរដ្ឋវិញ។

អ្នកស្រី កែវ សាកល ចៅសង្កាត់វាលវង់បានប្រាប់ថា អាជីវករមានផ្ទះទាំង១៦គ្រួសារនិងតូបចំនួន៧ដែលរស់នៅអាស្រ័យផលតាំង១៩៨០មកបានលក់ឲ្យក្រុមហ៊ុន skyline ដើម្បីហ៊ុព័ទ្ធរបងការដ្ឋានដែលកំពុងសាងសង់បង្កការគ្រោះថ្នាក់ជាយថាហេតុ។ មកទល់ពេលនេះខាងម្ចាស់ផ្ទះចំនួន១៥គ្រួសារបានលក់ និងទទួលលុយរួចរាល់ហើយចំនួន១ម៉ឺនដុល្លារ។

តំណាងក្រុមហ៊ុន skyline ម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា ក្រុមហ៊ុនទិញនេះមិនយកជាកម្មសិទ្ធិ និងប្រយោជន៍ទេ គឺដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ និងពេលបញ្ចប់ការសាងសងខាងក្រុមហ៊ុន និងថយពីផ្លូវថែមទៀត។ តែសូមបញ្ជាក់ក្រុមហ៊ុនទិញផ្ទះដែលរស់នៅលើផ្លូវនេះ ហាមមិនឲ្យអាជីវករលក់លើផ្លូវ និងប្រគល់ជូនរដ្ឋវិញនៅពេលចប់ការសាងសង់៕

photo_2016-05-28_06-57-10photo_2016-05-28_06-57-07photo_2016-05-28_06-57-08 (2)photo_2016-05-28_06-57-08photo_2016-05-28_06-57-09photo_2016-05-28_06-57-06

មតិយោបល់