(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិក និងឥណ្ឌាកំពុងរួបរួមគ្នាដើម្បី ព្យាយាមដោះស្រាយការឆ្លងរីករាលដាលនៃជំងឺ COVID-19 ហើយថាទីក្រុងវ៉ាស៉ីនតោននឹងបន្តជួយគាំទ្រឥណ្ឌាឱ្យឆ្លងផុតពីវិបត្តិបច្ចុប្បន្ន។
លោក Antony Blinken នៅក្នុងសន្និសីទសារព័ត៌មានជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា នៅឯក្រសួងការបរទេសអាមេរិកនៅថ្ងៃសុក្រសប្ដាហ៍នេះបានគូសបញ្ជាក់ដូច្នេះថា៖« នៅក្នុងថ្ងៃដំបូងនៃការឆ្លងរីករាលដាលជំងឺ COVID-19 នៅសហរដ្ឋអាមេរិក ឥណ្ឌាស្ថិតនៅទីនេះសម្រាប់យើង។ នេះជាអ្វីមួយដែលយើងនឹងមិនអាចបំភ្លេចបាន។ ហើយឥឡូវនេះយើងចង់ធ្វើឱ្យប្រាកដថាយើងនៅទីនេះសម្រាប់ប្រទេសឥណ្ឌាវិញផងដែរ។ ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌាគឺមាន «សារៈសំខាន់ណាស់» និង «រឹងមាំណាស់»។
រដ្ឋមន្រ្តីការបរទេសឥណ្ឌា Subrahmanyam Jaishankar) ក៏បានលើកឡើងដែរថាឥណ្ឌាសូមថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកដែលបានគាំទ្រយ៉ាងខ្លាំង និងចូលរួមសាមគ្គីភាពជាមួយប្រទេសឥណ្ឌា៕
AP
មតិយោបល់