ព័ត៌មានជាតិ

អគ្គិភ័យឆេះរថយន្តមួយគ្រឿង បណ្តាលឲ្យរងការខូចខាត នៅខណ្ឌជ្រោយចង្វា

ភ្នំពេញ: នៅវេលាម៉ោង១២និង០០ នាទីថ្ងៃត្រង់ ថ្ងៃច័ន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែង បានកើតឡើង ឆេះរថយន្តមួយគ្រឿងនៅចំណុចមហាវិថី ឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ម្ចាសរងគ្រោះឈ្មោះ សុខ ជឿន ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរយោធា ។

ប្រភេទ៖ រថយន្តមួយគ្រឿង ម៉ាក Visto ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២J-៤៩១៧ ខូចខាតសម្ភារ:ឆេះរថយន្តមួយគ្រឿង អស់ទាំងស្រុង ម៉ាក Visto ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២J-៤៩១៧ នឹងពុំបណ្ដាលឲ្យឆេះ រាលដាលដល់ផ្ទះ អ្នកជិតខាងឡើយ ។ ករណីនេះគ្មានមនុស្សរងគ្រោះថ្នាក់នោះទេ ។

កម្លាំងសមត្ថកិច្ច ប្រើប្រាស់រថយន្តរបស់ការិយាល័យ អគ្គិភ័យចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០១ រថយន្ត ស្មើនឹង០៤ម៉ែត្រគូប ។
ពន្លត់ចប់៖ នៅវេលាម៉ោង១២និង២៥ នាទីថ្ងៃត្រង់ នាថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់