ព័ត៌មានជាតិ

បុរសម្នាក់មានជម្លោះជាមួយបងប្អូន ត្រូវឪពុកម្ដាយស្ដីបន្ទោសតូចចិត្ត រត់ទៅចង.កសម្លាប់ខ្លួន

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៨និង២០នាទី មានករណីមនុស្សចងកធ្វើអត្តឃាតសម្លាប់ខ្លួននឹងដើមឈើក្រោយផ្ទះមួយ កើតឡើងនៅចំនុចភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល បណ្តាលអោយបុរសម្នាក់ស្លាប់បាត់បង់ជីវិត។ ជនរងគ្រោះឈ្មោះ អឿន បន្តូល ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិទឹកសាប ឃុំផ្លួវមាស ស្រុករតនមណ្ឌល។

តាមការបញ្ជាក់ក្រុមគ្រួសារ បានអោយដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះបានផឹកស្រាស្រវឹងរួចមានឈ្លោះគ្នាជាមួយបងប្អូន ឃើញដូច្នេះឪពុកម្ដាយបានស្ដីបន្ទោស ក៏កើតទៅការតូចចិត្តរហូតចេញទៅក្រោយផ្ទះយកខ្សែរនឹងដើមឈើមកចងកសម្លាប់ខ្លួនតែម្តង។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ អឿន បន្តូល សមត្ថកិច្ចអាចសន្និដ្ឋានបានថា ពិតជាចងករធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់