ព័ត៌មានជាតិ

គ្រាន់តែ​ឭ​គេហៅ​​ស្រី​មិន​ស្អាត​ទាញ​កាំបិត​ចាក់​សម្លាប់​

​បើ​យោង​តាម​ប្រភពព័ត៌មាន yourjewishnews បានឲ្យដឹង​ថា​ស្ត្រី​ម្នាក់​ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​មនុស្សឃាត បន្ទាប់​ពី​សម្លាប់​បុរស​ម្នាក់​ដោយសារតែ បុរស​ម្នាក់​នោះ​ថា​ជា​ស្រី​មិន​ស្អាត​។ ប៉ុន្តែ​ឥឡូវនេះ Barbara Banks បាន​ស្មគ្រ័ចិត្ត​សារភាព​ទោសកំហុ​សមួយ​ចំនួន​នៃ​អំពើ​មនុស្សឃាត​ដោយ​ខ្លួនឯង​នៅ​តុលាការ ក្នុង​រដ្ឋ Virginia ។
n_BARBARA_BANKS_large
Barbara Banks បាន​និយាយ​ដោយផ្ទាល់​ថា​នាង​បាន​ចាក់ Keon J. Robinson ឲ្យស្លាប់​ពីព្រោះ​គាត់​បាន​ហៅ​នាង​ថា​ជា​ស្រី​មិន​ស្អាត និង​ទះកំផ្លៀង​នាង​ម្តង​ហើយ​។ អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ជា​លើកដំបូង​នៅ​ពេល​ដែល Banks បាន​ចាកចេញ​ពី​ផ្ទះ​ល្វែង​របស់​មិត្តភក្តិ​នាង​ម្នាក់ទៀត ចាប់ពីពេលនោះ​មក Robinson បាន​ជេរ​ប្រមាថ​មើលងាយ នាង​វាយដំ​លើ​រូប​នាង​ថែម​ទៀត​។ ដោយសារ​តែ​ទ្រាំ​និង​ពាក្យ​ប្រមាថ​មិនបាន Backs បាន​យក​កាំបិត​ចាក់​ទៅលើ​ដើមទ្រូង​របស់ Robinson តែម្តង បើ​ទោះ​ជា​មុខ​របួស​មាន​ជម្រៅ​តែមួយ​អ៊ី​ញ ប៉ុន្តែ​បាន​ផ្តាច់​ស​សៃ​ឈាម​ដ៏​សំខាន់​របស់​គា​ត់ ហើយ​ធ្វើឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​។ Banks បាន​ឆ្លើយ​ប្រាប់​ប៉ូលិស​ថា នេះ​ជា​ការ​សងសឹក​ចំពោះ​ទង្វើ​របស់ Robinson ដែល​បាន​ធ្វើ​ដាក់​នាង​កន្លងមក​៕

មតិយោបល់