ព័ត៌មានជាតិ

បុរស​ម្នាក់​ប្រពន្ធ​មាន​ផ្ទៃពោះ​វ៉ា​កង​យូរ​ជូ​មាត់ ចាប់​ក្មេងស្រី​២​នាក់​រំលោភ

បន្ទាយមានជ័យ​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​សួរនាំ ក្រោយពី​មាន​ឪពុក​ម្តាយ​ក្មេងស្រី​រងគ្រោះ​ចំនួន​២​នាក់​ក្នុងចំណោម​ក្នេង​ប្រុស​ស្រី​១០​នាក់​ផ្សេង​ទៀត បាន​មក​ប្តឹង​ថា ជនសង្ស័យ​រូបនេះ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ស្រី​របស់​ពួកគាត់​ជា​បន្តបន្ទាប់ កាលពីពេល​កន្លង​ទៅ នៅ​ថ្ងៃ​ទី ២៧ ខែ​មករា ឆ្នាំ​២០១៥​នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ តុលាការ​ចាត់ការ​តាមច្បាប់​។​
1485081_414144195427936_7911920299536763517_n
អធិការនគរបាល​ស្រុក​មង្គល​បូរី លោក ស៊ី ឌី បានឲ្យដឹងថា ជនសង្ស័យ​មាន​ឈ្មោះ មឿន សេត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កម្មករសំណង់ រស់នៅ​ភូមិ​តា​សល ឃុំ​ចំណោម ស្រុក​មង្គល​បូរី ជនសង្ស័យ​រូបនេះ​មាន​ប្រពន្ធ​ហើយ​នាង​កំពុង​មាន​ផ្ទៃពោះ​។​ជនសង្ស័យ​ត្រូវបាន​នគរបាល​ចាប់ខ្លួន​កាល ពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៥​កន្លងទៅ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់ ក្មេងស្រី​ម្នាក់​ឈ្មោះ ល ស វ អាយុ​១២​ឆ្នាំ ខ​ណះ​ដែល​ក្មេងស្រី​រងគ្រោះ​ជិះ​កង់​ត្រលប់​ពី​សាលារៀន​ទៅ​ផ្ទះ ដល់ទី​ស្ងាត់​នៅ​ចំនុច​ទំនប់​ទឹក​តាប៉ាង ជនសង្ស័យ​បាន​ចាប់​បណ្តួល​កង់​ហើយ​អូស​ក្មេងស្រី​រងគ្រោះ​ចូល ក្នុងព្រៃ​ក្បែរ​នោះ​រួច​រំលោភ​រហូត​បាន​សម្រេច​ហើយ​ក៏​រត់គេចខ្លួន​បាត់​ស្រមោល​។​ក្រោយមក​ក៏​មាន​ពលរដ្ឋ​មក​ប្តឹង​ពី​បញ្ហា​នេះ​។​

លោក សិទ្ធិ ឡោះ ស្នងការរង​នគរបាល​ខេត្ត​បន្ទាយមានជ័យ ទទួលបន្ទុក​ការងារ​ព្រហ្ម​ទ​ណ្ឌ័ បានឲ្យដឹងថា ក្រោយ​សួរនាំ​រក​ឃើញ​ថា កាលពី​ថ្ងៃ​ទី​៦ ខែ​មករា កន្លង​ទៅ​ជនសង្ស័យ​រូប​នេះ​ក៏​ធ្លាប់ធ្វើ សកម្មភាព និយាយ​បន្លាច​ក្មេង​ប្រុស​ស្រី​សិស្សសាលា​៩​នាក់​ផ្សេង​ទៀត នៅ​ចំនុច​លើ​ទំនប់​កុងស៊ី​គ្រា ដែល​ក្មេងរងគ្រោះ​ទាំងនោះ​ចេញ​ពី​រៀន ដោយ​ជនសង្ស័យ​បាន​កុហក​ក្មេង​ទាំងនោះ​ថា​នៅ​ខាង​មុខ​មាន គេ​ចាំ​ចាប់​ក្មេង​ញាត់​កា​រ៉ុង​យកទៅលក់ ក្មេង​ទាំងនោះ​មាន​អារម្ភ​ខ្លាច​ហើយ​ក៏​ត្រូវ​ជនសង្ស័យ​នាំចូល ទៅ​ពួន​ក្នុងព្រៃ តែ​ក្មេងស្រីៗ​៦​នាក់​ត្រូវ​ជនសង្ស័យ​បង្គាប់​ឲ្យ​ដោះ​ខោ​អាវ​ចេញ​និង​បាន​ឲ្យ​ដេក​ក្នុង​ព្រៃ ភ្លាម​នោះ​ជនសង្ស័យ​បាន​រំលោភ​ក្មេងស្រី​ម្នាក់​បាន​សម្រេច តែ​ត្រូវបាន​អ្នកស្រុក​ឆ្លងកាត់​ទីនោះ​ឃើញ ទាន់​ក៏​ស្រែក ធ្វើឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោក៏​បាន​រត់គេច​ខ្លួន​និង​បន្សល់​ទុក​ស្បែកជើង ទើប​ក្រោយ ប្រព្រឹត្ត​ជា​លើក​ទី​២​សមត្ថកិច្ច​ចាប់ខ្លួន​បាន ហើយ​ក៏​ដឹង​ថា​បទល្មើស​ទាំង​២​ករណី​គឺ​ជនសង្ស័យ​តែមួយ​៕​

មតិយោបល់