តាកែវៈ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នេះ កម្មកររោងចក្រ សេឌូណូ ខេមបូនីតធីង ដែលមានទីតាំងនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ជិត២ពាន់នាក់បាននាំគ្នាធ្វើកូដកម្មបិទផ្លូវជាតិលេខ២ ដើម្បីសុំដំណោះស្រាយពីខាងអាជ្ញាធរ រឿងទាមទារប្រាក់បំណាច់ឆ្នាំរបស់ពួកគាត់។
សូមបញ្ជាក់ថា ការតវ៉ានេះមានរយៈពេល ៣ថ្ងៃមកហើយ តែមិនទាន់មានលទ្ធផល និងបង្កឲ្យមានការកកស្ទះចរាចរណ៍ផងដែរ។
បន្ទាប់ពីមានការបិទផ្លូវនេះ អាជ្ញាធរខេត្តតាកែវ បានចុះទៅសម្របសម្រួលជាមួយនឹងកម្មក-កម្មការិនី ដែលកំពុងឈរធ្វើកូដកម្មឲ្យធ្វើការបើកផ្លូវ ទើបកម្មករយល់ព្រមបើកផ្លូវវិញ និងព្យាយាមរកដំណោះស្រាយជូនពួកគាត់បន្តទៀត៕
មតិយោបល់