កែបៈ ក្រុមក្មេងទំនើងមួយក្រុម មានគ្នាចំនួន ៩នាក់ មកពីភូមិជាវក្តីខាងលិច ឃុំតាអូរ ស្រុកជុំគីរី ខេត្តតាកែវ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ត្រូវបានកម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្តកែប ចាប់អប់រំ ក្រោយក្រុមខាងលើបានបង្កការរំខានដល់ភ្ញៀវទេសចរណ៍ នៅតំបន់ឆ្នេរកែប ក្រុង/ខេត្តកែប និងបង្កឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ដោយបើកម៉ូតូលឿនៗ ខណៈចរាចរណ៍តាមដងផ្លូវកំពុងមានសភាពចង្អៀត ដោយម៉ូតូក្រុមនេះកែច្នៃស៊ីម៉ាំងបណ្តាលឲ្យបំពងសំឡេងលាន់ឮខ្លាំងៗ ។
សូមប្អូនៗដែលជាទំពាំងស្នងឫស្សីសូមមេត្តាធ្វើនូវអ្វីដែលមានប្រយោជន៍ដល់ក្រុមគ្រួសារ និងសង្គមជាតិ ជៀសវាងប្រព្រឹត្តនូវអំពើទាំងឡាយណាដែលសង្គមស្អប់ខ្ពើម៕
មតិយោបល់