ព័ត៌មានជាតិ

នគរបាលបង្រ្កាបករណីគ្រឿងញៀន ក្នុងថ្ងៃភ្ជុំបិណ្ឌឃាត់ខ្លួនជនសង័្សយចំនួន ២នាក់

បាត់ដំបង: នៅថ្ងៃពុធ ១៥រោច ខែភទ្របទឆ្នាំឆ្លូវត្រី ស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១២និង២០នាទី អនុវត្តតាមមតិដឹកនាំរបស់ លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោក កុយ ហៀង ស្នងការរងផែន ការងារប្រឆាំងគ្រឿង ញៀន លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកជំនា ញប្រឆាំងគ្រឿងញៀនសហការជា មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចម្ការសំរោង នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿង ញៀនមួយករណី ស្ថិតនៅចំណុចក្រុមទី២២ ភូមិចម្ការសំរោង១ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងបទល្មើស ជាក់ស្តែង ។
១-ឈ្មោះ ជួង ឆូយហាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
២-ឈ្មោះ គុយ សុងហួរហៅដួង ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំភូមិ វត្តលៀប សង្កាត់ចម្ការសំ រោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន៖
– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ៣ថង់សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE (ទម្ងន់៦៩.១៣ក្រាមទាំងសម្បក)
-ថ្នាំគ្រាប់ពណ៌ក្រហមរាងមូលសំប៉ែត មានត្រាអក្សរWY ចំនួន ៧៧៣គ្រាប់ សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតំហ្វេមីន យ៉ាម៉ា (ទម្ងន់ ៧៩.៩ ៣ ក្រាមទាំងសម្បក)
– ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ១គ្រឿង
-សៀវភៅបញ្ជីទិញលក់ថ្នាំញៀនចំនួន ១ក្បាល
-ម៉ូតូ ២គ្រឿងម៉ាកហុងដាឃ្លឹក ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1AM-1611, ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1Q-3238 ។
– សម្ភារ:សំរាប់ច្រករំលែកថ្នាំញៀនលក់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

នៅពេលសាកសួររួចសមត្ថកិច្ចនគរបាល បានរៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕

មតិយោបល់