ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រា លង់ទឹកប្រឡាយស្លាប់

កំពង់ធំ: នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៥និង៣០នាទី មានករណីមនុស្សលង់ទឹកប្រឡាយ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ចំណុចតំបន់ណោងសាខាងលិច ភូមិសេរីសាមគ្គីកណ្តាល ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ឃុយ មន ភេទប្រុស អាយុ ៤៨ឆ្នាំ។

មូលហេតុ៖ ស្រវឹងស្រា។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់