ព្រះសីហនុៈ នៅព្រឹកថ្ងៃទី ៧ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៨និង១០នាទី មានករណីអគ្គិភ័យមួយកើតឡើង ដោយផ្ទុះធុងហ្គាសចេញពីផ្ទះលោក ហាប់ សៀកលី ជួលទៅអោយលោក ប៊ុន ថន លក់បាយ ស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
ការខូចខាតឆេះផ្ទះ ៤ល្វែង មានដូចខាងក្រោម៖
១/ផ្ទះ របស់ ហាប់ សៀកលី ត្រូវបានឆេះអស់ពីរល្វែង
មួយល្វែងឆេះទាំងស្រុង និងមួយល្វែងទៀត ឆេះអស់ ១០ ភាគរយ (ត្រង់ដំបូលផ្ទះ) ដែលមានទំហំ ០៥ x២០ ម៉ែត្រ សាងសង់ដោយដើមឬស្សី ដំបូលប្រក់ស័ង្កសី និងស៊ីប្រូ ។
២/ផ្ទះរបស់ ឃួន កា ត្រូវបានឆេះអស់ពីរល្វែង
មួយល្វែងឆេះអស់ ៦០ភាគរយ ផ្នែកខាងជាន់លើ និងមួយល្វែងទៀត ឆេះអស់១០ភាគរយ ដែលមានទំហំ ០៥ x២០ ម៉ែត្រ សាងសង់អំពីឈើដំបូលប្រក់ស័ង្កសី និងមួយល្វែងទៀតប្រក់ស៊ីប្រូ ផលបះពាល់អស់ ១០ភាគរយ (ត្រង់ដំបូលផ្ទះ) ។
ករណីខាងលើនេះបណ្តាលអោយស្ត្រីម្នាក់រងរបួសរលាកភ្លើងមួយចំហៀងខ្លួន មានឈ្មោះ ទៅ បឿន ភេទស្រី អាយុ ៣៤ឆ្នាំ កំពុងសម្រាកព្យាបាលនៅផ្ទះ ។
ករណីនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធនិងប្រជាពលរដ្ឋ បានធ្វើការអន្តរាគមន៍ ជួយពន្លត់មិនអោយរាលដាលដល់ កន្លែងផ្សេងទៀតទេ៕
មតិយោបល់