ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ និងបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន ពាក់ព័ន្ធករណីឆក់កាបូប

កំពង់ស្ពឺ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ និងបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន ពាក់ព័ន្ធករណីឆក់កាបូប នៅចំណុចផ្លូវចូលភូមិកញ្ច្រប់ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៦និង១៥នាទី ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យខាងលើនេះ បានជិះរត់គេចហើយត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះនិព្វាន ធ្វើការដេញ និងស្ទាក់បាននៅចំណុចភូមិភានសា ឃុំព្រះនិព្វាន ជនសង្ស័យឈ្មោះ កង បូរ៉ា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិទួលកម្រៀង ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

វត្ថុតាងដកហូត៖ ម៉ូតូ ០១គ្រឿង ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HY-9809(ជិះធ្វើសកម្មភាព)៕

មតិយោបល់