កណ្ដាលៈ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ មានករណីហិង្សាដោយចេតនា ឈ្មោះ ម៉េង ម៉េត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មៃរ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិ គគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ បានជិះម៉ូតូមួយគ្រឿងម៉ាក សេC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AC.4767 ឌុបឈ្មោះ អាន រិទ្ធា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយ(ប្អូនជីដូន)សំដៅទៅលេងបុកប៊ីយែរ។ តែពេលទៅដល់មិនទាន់បានលេងទេឈ្មោះ ម៉េង ម៉េត ភេទប្រុស បានឌុបគ្នាត្រឡប់មកផ្ទះវិញ។ ពេលជិះម៉ូតូមកដល់មុខផ្ទះរបស់ឈ្មោះ វ៉ា ស្រីធា ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មុខរបរ លក់ដូរ មានទីលំនៅភូមិ ឃុំ ជាមួយ ស្រាប់តែឈ្មោះ ផន ឆៃយ៉ា (ហៅចាស់) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជាមួយគ្នា បានយកដំបងឈើមូលវាយជនរងគ្រោះឈ្មោះ ម៉េង ម៉េត ភេទប្រុស មួយដំបង តែត្រូវ ម៉េង ម៉េត ភេទប្រុស បានលើកដៃខាងស្តាំរង ហើយក៏បាក់ដំបងឈើមូលជាពីរកំណាត់ ។ ពេលនោះម៉ូតូជនរងគ្រោះក៏បានដួលទៅនឹងដី ភ្លាមនោះស្រាប់តែជនសង្ស័យ បានស្ទុះទៅទាញដែកសម្រាប់រួតទ្វាររបស់ផ្ទះឈ្មោះ វ៉ា ស្រីធា ភេទស្រី មកវាយចំក្បាលឈ្មោះ ម៉េង ម៉េត ភេទប្រុស ចំបន្ទូលក្បាលបណ្ដាលអោយបែកហូរឈាមដេរចំនួន ៥ថ្នេរ(របួសប្រវែង៥សង់ទីម៉ែត្រ)។ពេលនោះត្រូវបានប្រជាពលរដ្ឋជិតខាងឃាត់បំបែកគ្នា
ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួន ចំណែកជនរងគ្រោះបានមកប្ដឹងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំនគរបាលប៉ុស្តិ៍គគីរធំ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ ចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យឈ្មោះ ផន ឆៃយ៉ា ភេទប្រុស មកប៉ុស្តិ៍ដើម្បីសួរនាំ ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចខាងលើពិតមែន(ដោយសារខ្លួនខឹងឈ្មោះ អាន រិទ្ធា ហៅប៉េ ភេទប្រុស ខ្ចីពិលពាក់ក្បាលជាងមួយអាទិត្យហើយមិនព្រមយកមកអោយវិញ)។
ជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់