ព័ត៌មានជាតិ

បុរសម្នាក់បើកបររថយន្តងងុយដេក បណ្តាលឲ្យជ្រុលធ្លាក់ចូលស្ទឹង រងរបួសធ្ងន់ស្រាល០៥នាក់

ពោធិ៍សាត់: នៅថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៦ និង ១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ បើកបររថយន្តធ្លាក់ផ្លូវចូលក្នុងស្ទឹង ធ្វើដំណើរពីលិចទៅកើត នៅកំណាត់ផ្លូវជាតិលេខ ៥៥ ចន្លោះគីឡូម៉ែត្រលេខ ១២១-១២២ ភូមិក្រាំងរងៀង ឃុំអន្លង់រាប រថយន្តម៉ាក់ បាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AG – 4585 បើកបរដោយឈ្មោះ ស ថៃ ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រងរបួសស្រាល បានបើករថយន្តងងុយដេកជ្រុលធ្លាក់ផ្លូវចូលស្ទឹងអន្លង់រាប មានអ្នករួមដំណើរជាមួយចំនួន០៥នាក់៖

១-ឈ្មោះ ម៉ៅ ស្រីលីន ភេទស្រី អាយុ ៣០ ឆ្នាំ របួសបាកដៃឆ្វេង ។ ២-ឈ្មោះ អុក វិន ភេទស្រី អាយុ ៦០ ឆ្នាំ របួសបាក់កំភួនដៃឆ្វេង ទាំងពីរនាក់ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ សាច់ញាតិបានបញ្ជូនទៅមន្ទីរពេទ្យ ខេត្តពោធិ៍សា0ត់
៣-ឈ្មោះ ស្វាយ ម៉ាឡា ភេទស្រី ៦៥ ឆ្នាំ របួសស្រាល ។ ៤-ឈ្មោះ ឡា ផល្លីកា ភេទស្រី អាយុ ០៣ ឆ្នាំ របួសស្រាល ។
៥-ឈ្មោះ វង្ស ណារឿត ភេទស្រី អាយុ ២៨ ឆ្នាំ របួសស្រាល អ្នកទាំងបីនាក់ រស់នៅខេត្តបាត់ដំបង ។

មូលហេតុ៖ បណ្តាលមកពីអ្នកបើកបរងងុយដេក ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកធ្វើការពិនិត្យផងដែរ ។ ចំពោះវត្ថុតាងរថយន្ត ត្រូវបានម្ចាស់ស្ទូចយកទៅរក្សាទុក ៕

មតិយោបល់