ព័ត៌មានជាតិ

នារីម្នាក់ត្រូវជនមិនស្គាល់មុខ ប្លន់សម្លាប់យកម៉ូតូ នៅបន្ទប់ផ្ទះសំណាក់យិនស៊ិនថ្មី ក្នុងក្រុងពោធិ៍សាត់

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ស្ត្រីរងគ្រោះម្នាក់ត្រូវជនមិនស្គាល់មុខប្លន់សម្លាប់យកម៉ូតូ នៅចំណុចបន្ទប់លេខ៦ ក្នុងផ្ទះសំណាក់យិនស៊ិនថ្មី ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ប្រហែលជាម៉ោង០៤និង០០នាទីល្ងាច បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចជំនាញចុះពិនិត្យដល់កន្លែងកើតហេតុ ។

តាមរបាយការណ៍របស់ផែនការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ជន ស្រីណូ ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ។ ចំពោះជនសង្ស័យ មិនត្រូវបានគេស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងបើកការស៊ើបអង្កេតនិង ស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីតាមចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់