ព័ត៌មានជាតិ

ចប់ភ្ជុំជិះម៉ូតូឌុបប្រពន្ធ និងកូនតូច ចេញពីស្រុកកំណើត មកភ្នំពេញវិញដើម្បីធ្វើការ ជួបគ្រោះថ្នាក់បាក់ជើង

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១១និង១៦នាទីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សរងរបួស ស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ម៉ូតូម៉ាក ហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-3117 អ្នកបើកបររងរបួសបាក់ជើង បញ្ជូនទៅកាន់មន្ទីរពេទ្យសម្រាកព្យាបាល រួមជាមួយកូនតូច និងប្រពន្ធ ក្រោយចប់ភ្ជុំក៏ធ្វើដំណើរចេញពីខេត្តព្រៃវែង មកផ្ទះជួលនៅភ្នំពេញវិញ ដើម្បីធ្វើការ។
រថយន្តម៉ាក SIENNA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-0168។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំង ធ្វើការសម្របសម្រួល៕

មតិយោបល់