ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម

កំពត: យោងតាមផេកផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តកំពតបានឲ្យដឹងថា ក្រោមការដឹកនាំ​បញ្ជាផ្ទាល់​លោកឧត្តមសេនីយ៍ស្នងទោ​ ម៉ៅ​ ច័ន្ទ​មធុរិទ្ធ​​ ស្នងការនគរបាលខេត្ត​កំពត​​ កម្លាំងជំនាញ​ នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុកអង្គរជ័យបានធ្វើការឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធករណីឃាតកម្ម …។
ថ្ងៃអាទិត្យ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២
កម្លាំងសមត្ថិកិច្ច ស្រុកអង្គរជ័យបានធ្វើការឃាត់ខ្លួនមុខសញ្ញា -ឈ្មោះ ស៊ន វ៉ាន់ឌឿន ភេទប្រុស អាយុ ៣១ឆ្នាំ ស្ថិតនៅខាងកើតវត្តអង្គចេក ភូមិតាកុក ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត។ ពាក់ព័ន្ធករណីឃាតកម្ម បណ្ដាលឲ្យជនរងគ្រោះ -ឈ្មោះ ឈៀក សុខា ភេទ ប្រុស អាយុ ៤៦ឆ្នាំ ស្លាប់ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៦:៤០នាទី នៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បានកសាងសំណុំរឿង និងបញ្ជូនទៅតុលារការដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់