តាកែវៈ នៅយប់ថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ មានករណីលួច មានស្ថានទម្ងន់ទោស មួយកើតឡើង នៅចំណុចភូមិកុកតារៀ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មានជនល្មើសបាន ធ្វើសកម្មភាព គាស់ទ្វារផ្ទះលួចសម្ភារៈរួមមាន៖ ឧបករណ៍កាត់មួយឈុត ម៉ូទ័រស្វាន០១គ្រឿង លុយចំនួន ១០ ម៉ឺនរៀល (ដប់ម៉ឺនរៀល) និងសម្ភារៈមួយចំនួនទៀត របស់ជនរងគ្រោះឈ្មោះ ទិត្យ យឿន ភេទប្រុស អាយុ៥២ឆ្នាំ ។
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលរវៀង បានចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង១១ និង៣០នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប្រាក់ សំណាង ហៅខ្នុយ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ដើម្បីធ្វើការសាកសួរ ។
ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ពិតជាបានគាស់ផ្ទះលួចទ្រព្យសម្បត្តិ នៅទីតាំងខាងលើប្រាកដមែន និងដកហូតវត្ថុតាងមួយចំនួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕
មតិយោបល់