លោកស្រី​ ទ្រី ដាណា ចេញសារបញ្ជាក់ច្បាស់ៗថា លែងមានទំនាក់ទំនងជាមួយអតីតស្វាមីទៀតហើយ

(ភ្នំពេញ)៖ ហាក់មិនទាន់ស្ងប់ស្ងាត់នោះទេ ជុំវិញរឿងរ៉ាវកាំរកូសរវាង ម្ចាស់ហាងពេជ្រ ទ្រី ដាណា ជាមួយនឹងស្វាមី ខណៈនៅមុននេះ លោកស្រី ទ្រី ដាណា បានចេញមកបញ្ជាក់យ៉ាងច្បាស់ៗថា ខ្លួននិងស្វាមី លែងមានទំនាក់ទំនងជាមួយអតីតស្វាមីទៀតហើយ។

តាមរយៈបណ្តាញសង្គមផ្លូវការ លោកស្រី ទ្រី ដាណា បានសរសេរសារយ៉ាងដូច្នេះថា «នាងខ្ញុំសូមបញ្ជាក់ជូនសាធារណៈជន ក៏ដូចជាបងប្អូនថាបច្ចុប្បន្ននេះ នាងខ្ញុំ និងឈ្មោះ ហ៊ីង សុបញ្ញារិទ្ធ( ហៅពូម៉ៅ) គឺលែងមានទំនាក់ទំនងគ្នាតទៅទៀតហើយ។ ក្នុងករណីឈ្មោះ ហ៊ីង បញ្ញារិទ្ធ(ហៅពូម៉ៅ) យកឈ្មោះនាងខ្ញុំទៅប្រើប្រាស់ដើម្បីជាផលប្រយោជន៌ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍សង្គម ឬបង្ហាញរូបភាពមិនល្អក្នុងការសេពគ្រឿងស្រវឹងបំពានវិធានការទាំងឡាយ នាងខ្ញុំសូមធ្វើការបដិសេធចោលទាំងស្រុង។ ដូច្នេះសូមបងប្អូនកុំមានកាយល់ច្រឡំតទៅទៀត»។

យ៉ាងណាមិញ ជុំវិញបញ្ហានេះ មហាជននៅមិនទាន់បានដឹងច្បាស់នោះឡើយ ថាតើទីបញ្ចប់នឹងទៅជាយ៉ាងណា ខណៈលោកស្រី ទ្រី ដាណា ផ្ទាល់ ធ្លាប់បានបញ្ជាក់ថា រឿងរ៉ាវប្តីប្រពន្ធអ្នកទាំងពីរ បានដល់ដៃតុលាការហើយ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *