ព័ត៌មានជាតិ

ចុះបង្ក្រាបកន្លែងជល់មាន់មួយកន្លែង ឃាត់ខ្លួនជនសង្ស័យ៥នាក់

​​​កណ្តាលៈ កម្លាំង​នគរបាលស្រុកស្អាង ​ចុះ​បង្ក្រាប​ និងធ្វើ​​ការឡោមព័ទ្ធកន្លែងជល់មាន់មួយ​កន្លែង​​ ​និង​ឃាត់ខ្លួនជន​សង្ស័យ​​ចំនួន០៥នាក់ ​កាល​ពី​វេលាម៉ោង១០និង​៥៤នាទី​ ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ​២០១៦ នៅចំណុចចំការស្វាយ ស្ថិតភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

​ប្រភព​ឲ្យដឹងថា ប្រតិបត្តិការខាង​លើនេះ ធ្វើ​ឡើង​ក្រោយ​ពី​កម្លាំង​នគរបាល​ទទួលព័ត៌មានថា មានសកម្មភាព លេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ក៏បានធ្វើការឡោមព័ទ្ធ​​ ដោយឃាត់ខ្លួន​ អ្នក​ប្រព្រឹត្តល្បែងស៊ីសង​ជាក់ស្តែង​ចំនួន០៥នាក់។

ប្រភព​បន្តថា​ ជនសង្ស័យ០៥នាក់ ​ទី​១-ឈ្មោះ បេ មួយហៀង ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់មាន់ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង។ ២-ឈ្មោះ ខេន សុរដ្ឋា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខងារ សិក្ខាកាម បរិញ្ញាបត្រនីតិ សាស្ត្រ នគរបាល មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ៣-ឈ្មោះ ម៉ូវ សិទ្ធី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង។ ៤-ឈ្មោះ មួន សាម៉េត ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្តស្នាក់នៅ ផ្ទះជួល ស្ថិតភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ៥-ឈ្មោះ ឆែម ឆេន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ស្ថិតភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រោយ​ការបង្ក្រាប​ កម្លាំងនគរបាល​ដកហូត​វត្ថុតាងរួមមាន​៖ ម៉ូតូចំនួន០២គ្រឿង​ ម៉ាកស្គុបពីរពណ៌ស សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ 1CW-8276 ភ្នំពេញ និងម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1FD-1986។

​បច្ចប្បន្ន ជន​សង្ស័យ​ទាំង​៥ រួម​និងវត្ថុតាង​ត្រូវ​បាន​បញ្ជូនមកកាន់​អធិការដ្ឋានគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់