ព័ត៌មានជាតិ

ការធ្វេសប្រហែសរបស់ឪពុកម្តាយ នាំឲ្យមានគ្រោះថ្នាក់ដល់កូនស្រីខ្លួនឯងស្លាប់

ព្រៃវែងៈ ក្មេងស្រីម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារឆក់ចរន្តអគ្គិសនី នៅពេលដែលយកឌុយទៅដោតនឹងព្រីម៉ូទ័របូមទឹក។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង៤០នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិតាំងស្នាយ ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង។ កុមារីឈ្មោះរងគ្រោះឈ្មោះ ផល សោភ័ណ្ឌ អាយុ១២ឆ្នាំ ជាតិខ្មែរជាសិស្សថ្នាកទី៤ ក្នុងពេលដែលម្តាយឪពុកកំពុងរវល់ការងារ ពេលនេះក្មេងស្រីរងគ្រោះបានយកឌុយទៅដោតព្រីភ្លើងម៉ូទ័របូមទឹកដោយដៃសើម ដល់ពេលដោតក៏បណ្តាលឲ្យឆក់ស្លាប់នៅកន្លែងភ្លាមៗតែម្តង។

ក្រោយកើតហេតុ ម្តាយបានឃើញដូច្នេះ ក៏ភ័យស្លន់ស្លោស្រែកហៅអ្នកជិតខាងភ្ញាក់ផ្អើលមកឈូររមកជួយគ្រប់គ្នា តែអកុសកុមារីបានស្លាប់បាត់ទៅហើយ៕

photo_2016-09-06_19-08-04photo_2016-09-06_19-08-18photo_2016-09-06_19-08-21

មតិយោបល់