ព័ត៌មានជាតិ

ឃាត់ខ្លួនក្មេងប្រុសម្នាក់ រួមជាមួយគ្រឿងញៀនចំនួន១៤កញ្ចប់តូច!

ភ្នំពេញៈ សមត្ថកិច្ចប៉ុស្តិ៍បឹងកក់២ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន១៤កញ្ចប់តូច។

ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងក្រុម១០៩ ភូមិ២៣សង្កាត់បឹងកក់២ ចំណុចប្លុករោងចក្រឆ្នាំង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ខែម ដាវីត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុនរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តព្រៃវែង។

ប្រភពពត៌ពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២ ប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចប្លុក រោងចក្រឆ្នាំងក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៤កញ្ចប់ថង់តូច និងដែកកេះមួយដើម។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់