ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូ ត្រូវម្ចាស់ឃើញទាន់ចាប់ក្របួចជាប់ ប្រគល់សមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងម្នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ កើតហេតុកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិចម្ការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឃាត់ខ្លួនបានមានឈ្មោះ វណ្ណី បញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យរត់គេចខ្លួនមានឈ្មោះ អាណូ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ជិះម៉ូតូឌ្រីមសង់ ស៊េរីឆ្នាំ២០០៧ ឡើងតែម២០២១ ពណ៌ខ្មៅ ។ ជនរងគ្រោះមានឈ្មោះ ម៉ុល ធឹម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិភូមិចម្ការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ម៉ូតូដែលជនសង្ស័យលួច ស៊េរីឌ្រីមសង់ឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AN-2014 ។
វត្ថុតាងដកហូតបានរួមមាន៖ សោខ្សៀលេខ៨មួយដើម ។

យោងតាមការបំភ្លឺរបស់ជនរងគ្រោះ បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុ ជនរងគ្រោះបានចេញពីបន្ទប់ជួល ភូមិចម្ការឪឡឹក ទៅទិញបបរឲ្យប្រពន្ធ នៅផ្សារតាំងក្រសាំងថ្មី នៅពេលទៅដល់កទុកម៉ូតូ នៅមុខកន្លែងលក់បបរ ដោយពុំបានដកសោម៉ូតូចេញឡើយ ខណ:ពេលដែលកំពុងតែដាក់គ្រឿងបបរ ក៏ឃើញជនសង្ស័យជិះម៉ូតូគាត់ចេញ ក៏ស្រែកថាចោរ ៗ ពេលជនរងគ្រោះដេញចាប់ម៉ូតូ និងជនសង្ស័យបានភ្លាមៗ និងប្រគល់ឲ្យសមត្ថកិច្ចចាត់ការ តាមនីតិវិធីច្បាប់តែម្តង ៕

មតិយោបល់