ព័ត៌មានជាតិ

អាចជា​រឿង​គំនុំ​ម៉ូតូ TBR ព្រលះ​រថយន្ត​ស៊ីលិកា​រង​របួសធ្ងន់​ម្នាក់​

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​រង​បួស​ធ្ងន់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ខណៈដែល​រួប​គេ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​គួទ​រថយន្ត​ស៊ីលីកា​ពីក្រោយ​សង្ស័យ​ជា​រឿង​គំនំ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ឈានចូល​ថ្ងៃទី​១៦​ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ហាង​ប៊ី​ប៊ី​វើល តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថតិក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ស៊ី​លីកា ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះសីហនុ 2A-3766 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មក​ដល់​ចំណូ​ច​កើតហេតុ​រថយន្ត​បាន​ចាប់​ហ្វាំង​ហើយ​ត្រូវបាន​ម៉ូតូ​ម៉ាក TBR ពណ៌​ក្រហម លាយ​ខ្មៅ​គ្នា​ស្លាក​លេខ​ធ្វើដំណើរ​ស្រប​ទិស​គ្នា​បាន​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​រង​របួសធ្ងន់​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​។​
​ ​ក្រោយ​ពេញ​កើតហេតុ​សមត្ថកិច្ច​ចុះ​មកដល់​ចំណុច​កើតហេតុ​ធ្វើការ​វាស់វែង​យក​ទៅរ​ក្ស​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕​
2014-05-16_095615

2014-05-16_095558

មតិយោបល់