ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បង្ហោះសារអបអរសាទរក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជំនះលើក្រុមកីឡាករកោះហ្គាំ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បង្ហោះសារអបអរសាទរក្រុមជម្រើសជាតិកម្ពុជា «ខ្ញុំសូមអបអរសាទរក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជម្នះលើក្រុមកីឡាករកោះហ្គាំ របស់សហរដ្ឋអាមេរិក ដោយលទ្ធផល ១ ទល់ ០ ក្នុងជំនួបជើងទី១ វគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន» ។

គួរដឹងថា កម្ពុជា នឹងជួបកោះហ្គាំ ក្នុងជើងទី២ នៅរាត្រីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គចែកពូលជុំទី៣ នៃពានរង្វាន់ AFC Asian Cup China 2023 ហើយបើក្រុមគោព្រៃកម្ពុជា អាចឆ្លងផុតវគ្គជម្រុះនេះ នឹងទទួលបានថវិកាលើកទឹកចិត្តពីសម្ដេចតេជោនាយករដ្ឋមន្ដ្រីចំនួន ១០ម៉ឺនដុល្លារទៀតផង៕

មតិយោបល់