ព័ត៌មានជាតិ

ព័ត៌មានលម្អិត! ករណីរថយន្តបុកបន្ដកន្ទុយគ្នា៣គ្រឿង ក្រោយប្រតិបត្តិការគាស់យកសពអ្នកបើកបរបាន

កំពង់ស្ពឺៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុករថយន្ត បន្តកន្ទុយគ្នា កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៨២-៨៣ ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ដំណើររឿងហេតុ៖ រថយន្តមួយគ្រឿងម៉ាក STERLING ក្បាល ពណ៌ស ស្លាកលេខភ្នំពេញ 3D-0716 សណ្តោងរ៉ឺម៉កមាន ស្លាកលេខភ្នំពេញ 4A-895 4 អ្នកបើកបរមិនស្គាល់ឈ្មោះនិងអត្ដសញ្ញាណ រថយន្តបើកបរមកពីទិសខាងលិច ទៅទិសខាងកើត លុះមកដល់ចំណុចខាងលើ បានរេចង្កូតទៅផ្នែកខាងឆ្វេងដៃចូលទៅគន្លងផ្លូវ នៃចំណែករថយន្ដ រួចបុករថយន្តមួយគ្រឿងម៉ាក FRE IG HTNER ស្លាកលេខភ្នំពេញ 3A-1278 សណ្តោងរ៉ឺម៉កមានស្លាកលេខ ព្រះសីហនុ 4A-1651 (រថយន្តដឹកថ្ម ) បើកបរ ដោយឈ្មោះ ញ៉ាញ់ សារិ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ស្លាប់ ) ដែលបើកបរបញ្រា្ចសទិសគ្នា ស្របពេលនោះមានរថយន្តមួយគ្រឿងទៀតម៉ាក HUN GHE ក្បាល ពណ៌ស ស្លាកលេខភ្នំពេញ ក-48 2 3 ភព3 សណ្តោងរ៉ឺម៉ក ប្រេង ស្លាកលេខភ្នំពេញ 4 A-7879 បើកមកពីទិសខាងកើតទៅលិច បានជ្រុ លទៅបុករថយន្ត ដែលកំពុងជួបគ្រោះថ្នាក់ ។

ហេតុការណ៍ខាងលើ គឺរថយន្ដដែលសណ្ដោងកុងទែនឺក្រឡាប់ដាច់ទូកុងទែនឺធ្លាក់មកប៉ះជាមួយនិងរថយន្តដឹកថ្ម រីឯរថយន្ដដឹកប្រេងបុកពីក្រោយរថយន្ដដឹកថ្ម បណ្ដាលឱ្យ កៀបជាប់សពបុរសម្នាក់ នៅក្នុងឡាន ។

បច្ចុប្បន្ន វត្ថតាងត្រូវបាននគរបាលស្ទួចយក មករក្សារទុក បណ្ដោះអាសន្ននៅអធិការដ្ឋានស្រុកភ្នំស្រួច ដើម្បីចាត់ការកសាងសំណុំរឿងតាមនិតិវិធីបន្ដ ៕

មតិយោបល់