ព័ត៌មានជាតិ

កាប់បាន៤ថ្ងៃស្មានតែរួចខ្លួនតែត្រូវសមត្ថកិច្ចតាមឃាត់បានដដែល

ប៉ៃលិន: កាលពីវេលាម៉ោង៧និង១០ នាទី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ផ្នែក នគរបាល យុត្តិធម៌ នៃអធិការដ្ឋានក្រុងប៉ៃលិ ន បាន ទទួល ពាក្យ បណ្ដឹង ករណី ហិង្សា ០១ ករណី ពីឈ្មោះ ញ៉ាត វ៉ាន់ឆៃ ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅរស់នៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន កើតឡើងនៅចំណុចផ្លូវវាងក្រុង ស្ថិតនៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន ។

ក-ជនរងគ្រោះឈ្មោះ រី ធា ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន ( រងរបួស ក្បាលផ្នែកខាងក្រោយប្រហែល២០ថ្នេរ និងរបួសដៃធ្វេងចំនួន០៥ថ្នេរ) ។
ខ-ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនក្រោយពេលប្រព្រឹត្តល្មើស ។

គ-ក្រោយពីទទួលបានពាក្យបណ្តឹងផ្នែក នគរបាល យុត្តិធម៌ នៃអធិការដ្ឋាន.ក្រុងប៉ៃលិ ន សហការជាមួយប៉ុស្តិ៍រដ្ឋបាល បើកការស៊ើបអង្កេតករណីខាងលើ រហូតដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៥និង០០នាទី បានប្រទះឃើញមុខសញ្ញាគួរសង្ស័យមានគ្នាចំនួន០៣នាក់ កំពុងអង្គុយនៅចំណុច វិហ៊ាសរសរ៨ ស្ថិតនៅចំណុចលើភ្នំយ៉ាត ភូមិវត្ត សង្កាត់/ក្រុង/ខេត្តប៉ៃលិន ក្រោយមកកម្លាំងជំនាញបានធ្វើការសួរនាំឃើញថាជនខាងលើគឺមានការពាក់ព័ន្ធទៅនឹងករណីហិង្សាខាងលើ និងឆែករកឃើញកាំបិត០១ដើម ក៏បាននាំខ្លួនមកកាន់អធិការដ្ឋាន.ក្រុងប៉ៃលិន ដើម្បីសាកសួរបន្ត ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ចាន់ សុផល ហៅឆែប ភេទ ប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅ ភូមិ តាង៉ែនក្រោម ឃុំ ស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន ( ជនដៃដល់ កាប់ ចំក្បាលជនរងគ្រោះ ) ។

២-ឈ្មោះ ឡុក វណ្ណ: ភេទប្រុស អាយុ១៥ ឆ្នាំ មុខរបរសិស្ស រស់នៅ ភូមិ ស្លា ឃុំ ស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន ( ជាម្ចាស់ម៉ូតូ និង ជាអ្នកឌុបជនដៃដល់) ។

៣- ឈ្មោះ ជីវ តាំងអុី ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរសិស្ស រស់នៅ ភូមិ អូរ តាពុកលេី សង្កាត់ ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន ( សហចារី ) ។

ករណីខាងលើនេះជនសង្ស័យចំនួន០៣នាក់ដែលពាក់ព័ន្ធករណីហិង្សាខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន.ក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធីបន្ត៕

 

មតិយោបល់