ព័ត៌មានជាតិ

អ្នកបើកផ្លូវត្រង់បុកអ្នកបើកឆ្លងផ្លូវ សងសំណង៥០ដុល្លារដើម្បីបញ្ចប់រឿង

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលម៉ូតូមួយគ្រឿង បើកឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀត បើកផ្លូវត្រង់បុកយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត និងរបួសស្រាលទាំងសងខាង ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧និង៤០នាទីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញយុវជនម្នាក់ ជិះម៉ូតូឌ្រីមសង់ឆ្នាំ២០១៣ ឡើងតែមឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ 1CL- 5166 បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូឌ្រីមសង់ឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AX-7663 ធ្វើដំណើរឆ្លងផ្លូវកាត់ទទឹងពីកើតទៅលិច ក៏បានបុកយ៉ាងពេញទំហឹង បណ្ដាលឱ្យម៉ូតូរងការខូចខាតទាំងសងខាង និងរបួសស្រាលទាំងសងខាង ។

ក្រោយពេលកើតហេតុ ដោយយុវជនដែលបើកបរម៉ូតូឌ្រីមសង់ឆ្នាំ២០១៣ ឡើងតែមឆ្នាំ២០២១ ព្រមសងសំណង៥០ ដុល្លារទៅភាគីខាងម៉ូតូឌ្រីមសង់ឆ្នាំ២០១១ ដើម្បីបញ្ចប់រឿងតែម្ដង ៕

មតិយោបល់