ព័ត៌មានជាតិ

មុខសញ្ញាជំនាញ២នាក់លួចម៉ូតូពីខេត្តប៉ៃលិន ព្យាយាមជិះដល់ខេត្តបាត់ដំបងត្រូវសមត្ថកិច្ចឃាត់ជាប់

បាត់ដំបង: នៅថ្ងៃទី ១១ ខែតុលាឆ្នាំ ២០២១ វេលា ម៉ោង១១ និង ១០នាទី ដោយអនុវត្តតាមយោ បល់ដឹកនាំជាប្រចាំរបស់លោក សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ ដំបង រួមនឹងយោបល់របស់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បាល ព្រហ្មទ័ណ្ឌ លោក វេ គឹមចត់ អធិ ការនគរបាលស្រុកកម្រៀង បានដឹកនាំធ្វេីការបង្រ្កា បករណីលួចកាច់សោយកម៉ូតូចំនួន ០១ករណីដោយបានឃាត់ខ្លួនជនសង័្សយចំនួន០២នាក់
នៅ តាមផ្លូវក្រាលកៅស៊ូក្បែរច្រកអន្តរជាតិដូងស្ថិតក្នុងក្រុមទី៨ ភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង ។

ជនសង័្សយទាំងពីរនាក់នោះគឺ៖
១-ឈ្មោះវិមុត សិរី ភេទប្រុស អាយុ ២៤ឆ្នាំរស់នៅ ភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដ។
២-ឈ្មោះម៉េង គីមឡុង ភេទប្រុស អាយុ ៣៩ ឆ្នាំរស់នៅភូមិភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មុខរបរកសិករ។

-ដកហូតបានម៉ូតូចំនួន០១គ្រឿងម៉ាកZOOMER. Xពណ៌ស គ្មានស្លាកលេខ មានលេខម៉ាស៊ីន 510 6 606។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនាវេលាយប់ថ្ងៃទី១០ខែ តុលា ឆ្នាំ២ ០ ២១ វេលាម៉ោងប្រមាណ២រំលងអាធ្រាត្រឈា ន ចូលថ្ងៃទី១១ខែ តុលា ឆ្នាំ ២០២១ ជនសង័្សយ ទាំងពីរនាក់ខាង លើបានធ្វេីសកម្មភាពលួចលយ ម៉ូតូ នេះពីលំនៅដ្ឋានប្រជាពលរដ្ឋស្ថិតនៅផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រួចជិះ មកកាន់មូលដ្ឋានស្រុកកម្រៀង ខេត្តបាត់ដំ បង ។

នៅពេលកំពុងជិះក្នុងមូលដ្ឋានស្រុកកម្រៀង ក៏ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនតែម្តង ហេីយ នៅពេលសាកសួររួចសមត្ថកិច្ចនគរបាលខេត្ត ប៉ៃលិនបានទំនាក់ទំនងនាំយកទាំងម៉ូតូនិងជនសង័្សយ ទៅអនុវត្តតាមច្បាប់នៅទីកន្លែងកេីត ហេតុនាខេត្តប៉ៃលនវិញ៕

 

មតិយោបល់