បន្ទាយមានជ័យៈ យោងតាមផេករបស់ ប៉ុស្តិ៍នគរបាល រដ្ឋបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាដោយមានការចង្អុលបង្ហាញពី លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត លោកអនុសេនីយ៍ឯក សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងពីប្រជាពលរដ្ឋ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ដែលមានករណីចោរចូលលួចម៉ូតូ លោកនាយប៉ុស្តិ៍ បានដឹកនាំកម្លាំង ចុះស្រាវជ្រាវ ឆែកមើលកាមេរ៉ាសុវត្ថិភាព និងកំណត់មុខសញ្ញាឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១ម្នាក់ បាននៅថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២១ ព្រមទាំងបានប្រគល់ម៉ូតូជូនដល់ម្ចាស់ម៉ូតូដើម្បីយកទៅប្រើប្រាស់វិញ៕
មតិយោបល់