បន្ទាយមានជ័យៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា
មន្ត្រីក.ប.ប. ប្រចាំខេត្តបន្ទាយមានជ័យ បានរកឃើញ និងស្ទាក់ចាប់បានទឹកដោះគោស្រស់ ផលិតផលពីទឹកដោះគោ និងនំ ចំនួន ២ តោន និង ៦៥៥.៦២គីឡូក្រាម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ ដែលឈ្មួញលួចនាំចូលពីប្រទេសថៃ តាមច្រករបៀងក្នុងខេត្តបន្ទាយមានជ័យ ។
ក្រោយពីបានរកឃើញដូចនេះ មន្ត្រីជំនាញបានធ្វើការដកហូតដើម្បីកម្ទេចចោលភ្លាមៗ ជៀសវាងឈ្មួញឆ្លៀតឱកាស ដាក់ចរាចរផលិតផលទាំងនេះ នៅលើទីផ្សារដែលអាចនាំឱ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ៕
មតិយោបល់