ព័ត៌មានជាតិ

ថ្នាំញៀនជិត១គីទ្បូ និងមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ត្រូវសមត្ថកិច្ច ឃាត់ខ្លួននៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: នៅវេលាម៉ោង ៣ និង៣០នាទីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ កម្លាំងជំនាញ(ក៧) នៃមន្ទីរប្រឆាំងគ្រឿងញៀន និងមានការចូលរួមដឹកនាំសម្របសម្រួលពីលោក សឿ មុនីរ័ត្ន ព្រះរាជអាជ្ញារង បានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម នៅចំណុចតាមដងផ្លូវ ស្ថិតក្នុងភូមិអូឌឹម ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

លទ្ធផល៖ ចាប់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ ដួង រស្មីច័ន្ទ ភេទស្រី កើតឆ្នាំ១៩៩១ ជនជាតិខ្មែរ ។

វត្ថុតាងចាប់យក៖ សារធាតុញៀនមេតំហ្វេតាមីន(ICE) ទម្ងន់ ៩៨៦.៦៧ក្រាម និង ទូរស័ព្ទដៃ ១គ្រឿង៕

មតិយោបល់