បរទេស៖ កីឡាករខ្សែការពារបារាំងឈុត១១នាក់ Raphael Varane របស់ក្លឹបបិសាចក្រហម Man UTD ដែលត្រូវបានប្តូរចេញពីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Nations League កាលពីយប់ថ្ងៃអាទិត្យនោះត្រូវបានគេក្រុមគ្រូពេទ្យពិនិត្យរួចរាល់ហើយដោយអះអាងថានឹងត្រូវសម្រាកព្យាបាលរយៈពេលជាច្រើនសប្តាហ៍។
ការអះអាងនេះមានន័យថា Varane នឹងត្រូវអវត្តមានក្នុងការលេងឲ្យក្លឹបរហូតទៅដល់ជាង១ខែដោយសារតែបញ្ហារបួសសាច់ដុំហើយបញ្ហានេះកើតឡើងនៅចំពេលដែលក្លឹបក៏កំពុងមានបញ្ហារបួសខ្សែការពារ Harry Maguire ផងដែរនោះ។
ទោះបីជាយ៉ាងណាក្តីកីឡាករ Victor Lindelof ដែលកន្លងមកជាញឹកញាប់បានចាប់ដៃគូគ្នាជាមួយនឹង Maguire នោះនឹងអាចមានវត្តមានជាធម្មតាហើយជំនួសដៃគូដោយកីឡាករ Eric Bailly ជំនួសផងដែរ៕
មតិយោបល់