ព័ត៌មានជាតិ

សុំប្រពន្ធទៅគេងវាលវេរ៉ង់ដាលើផ្ទះខាងមុខ មួយសន្ទុះក្រោយមកចង.ក ស្លាប់បាត់

កណ្តាល: ករណី ចង.កធ្វើអត្តឃាតដោយខ្លួនឯង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦និង០០នាទី នៅថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២១ នៅចំណុចភូមិពាមរាំងលើ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ។
ជនរងគ្រោះ០១នាក់ឈ្មោះ សំ ហួន ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ឃុំកើតហេតុ (យកសំណាកកូវីដ-១៩ លទ្ធផល អវិជ្ជមាន) ។
មានប្រពន្ធឈ្មោះ គី អេង ភេទស្រី អាយុ ៦៧ ទីលំនៅភូមិឃុំកើតហេតុ។

តាមការរបំភ្លឺនៅថ្ងៃទី១៣.១០.២០២១.វេលាម៉ោង០០:៤០នាទីយប់ ប្រពន្ធរបស់ឈ្មោះសំ ហួន ថាជារៀងរាល់ថ្ងៃឈ្មោះសំ ហួន បានសម្រាននៅលើគ្រែជាមួយគាត់ជារៀងរាល់ថ្ងៃតែនៅយប់ថ្ងៃទី១២ ខែតុលា ប្តីរបស់គាត់បានប្រាប់ថាយប់និងគាត់ទៅដេកនៅមុខវាលរ៉ុងដាលើផ្ទះខាងមុខ។
លុះវេលាម៉ោង០០និង៥០នាទីយប់គាត់ឃើញប្តីរបស់គាត់យកកន្ថោកាន់ជុះនោមរួចមួយសន្ទុះក្រោយមកគាត់លឺសូរសំលេងដួងដាំងគាត់និងកូនក៏បានចេញមកមើលឃើញប្តីរបស់គាត់បានយកខ្សែរគោដែលចងរនូតវេរ៉ង់ដាមុខផ្ទះយកមកចង.ក ខ្លួនឯងលោតពីលើផ្ទះសំលាប់ខ្លួនរួចគាត់និងកូនបង្កើតកូនប្រសារបានជួយលើកគាត់និងស្រាយខ្សែរតែស្រាយពុំរួចក៏បានយកកាំបិតមកកាត់ខ្សែរទំលាក់គាត់ចុះតែគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយរួចបានយកសាកសពគាត់ទៅដាក់នៅលើផ្ទះលុះដល់ម៉ោង០៦និង០០នាទីក៏បានមករាយការណ៍ជូនមេភូមិហើយមេភូមិក៏បានរាយការណ៍ទៅមេឃុំនិងនាយប៉ុស្តិ៍ហើយបន្ទាប់មកលោកនាយប៉ុស្តិ៍បានរាយការណ៍ជូនទៅផ្នែជំនាញស្រុក។
ក្រោយទទួលបានព័ត៌មាននេះភ្លាមផ្នែកជំនាញពិនិត្យវិភាគបានសហការជា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមរាំង កម្លាំងកងរាជអាវុធហត្ថក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព ធ្វើការពិនិត្យសាកសពយ៉ាងម៉ត់ចត់ឃើញថា៖ សាកសពមានស្មាមទ្រុតលើគ្រាប់ពោនពាត់ពីគុម្ពត្រចៀកឆ្វេងទៅគុម្ពត្រចៀកស្តាំមួយកន្លែងក្រៅពីនេះផ្នែកក្បាល ដងខ្លួន អវយវ:ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ហើយនឹងពុំមានការពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។
សន្និដ្ឋាន៖ តាមជំនាញ និងគ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារ ចងកធ្វើអត្តឃាត ហើយបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់