មន្ត្រីជំនាញរកឃើញបង្គា និងបង្កងទឹកសាប មានចាក់បញ្ចូលចាហួយ

ភ្នំពេញៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបកាក្លែងបន្លំ បានឲ្យដឹងថា ដោយមានការណែនាំ ពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ត្រីក.ប.ប. ប្រចាំសាខា រាជធានីភ្នំពេញ បាននាំយករថយន្តពិសោធន៍ចល័ត ចុះទៅត្រួតពិនិត្យគុណភាពគ្រឿងសមុទ្រ នៅផ្សារ លក់គ្រឿងសមុទ្រ ដែលស្ថិតនៅ តាមបណ្ដោយផ្លូវលេខ ៥៨៩ (ផ្លូវត្រឡោកបែក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញមិនបានរកឃើញសារធាតុ Formaline លើគ្រឿងសមុទ្រទាំងនោះឡើយ តែបានរកឃើញថាបង្គា និងបង្កងទឹកសាបចំនួន ៥០.៥០ គីឡូក្រាម មានចាក់បញ្ចូលសារធាតុចាហួយ ដើម្បីកេងប្រវ័ញ្ច លើប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ។

ក្រោយពីបានត្រួតពិនិត្យឃើញដូចនេះ មន្ត្រីជំនាញបានធ្វើការពិន័យ និងណែនាំដល់ម្ចាស់អាជីវកម្មឱ្យឈប់ប្រព្រឹត្តល្មើសនឹងច្បាប់ ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *