កណ្ដាលៈ ករណីលួចនឹងទទួលផលចោរកម្ម កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី ជនរងគ្រោះ៖
១.ឈ្មោះ យ៉ន រីណា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករមានទីលំនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានឆែកមើលកាំមេរ៉ាសុវត្ថិភាពនៅកន្លែងទុកគ្រឿងចក្ររបស់ខ្លួន ស្រាប់តែឃើញជនសង្ស័យចំនួនពីរនាក់៖
១.ឈ្មោះ ខន ណារុំ ហៅ ធំ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
២.ឈ្មោះ ភី សុធា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ទាំង២នាក់ បានចូលមកលួចយកអាគុយរថយន្តអស់៖
.ចំនួន០៧គ្រឿង
.ដែកសន្ទាសចំនួន ១៥សន្លឹក
.ដែកកាំកាយគ្រឿងចក្រអាប៊ុល ចំនួន ២គ្រឿង
.ដែករ៉ូឡូអាប៊ុលចំនួន ០១គ្រឿង ។
បន្ទាប់ពីឆែកឃើញជនសង្ស័យធ្វើសកម្មភាព បានលួចសម្ភារៈគ្រឿងចក្ររបស់ខ្លួនរួចមក នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលកំពង់ស្វាយ ។ ក្រោយពីបានទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួចមក ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាអោយកម្លាំង ផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយដឹកនាំដោយលោកវរសេនីយ៍ទោ វ៉េង កុសល អធិការរង សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលកំពង់ស្វាយ ចុះស្រាវជ្រាវ នឹងបាននាំខ្លួនជនសង្ស័យទាំងពីរនាក់ ឈ្មោះ ខន ណារុំ ភេទ ប្រុសអាយុ ២៦ឆ្នាំនឹងឈ្មោះ ភី សុធា ភេទប្រុស អាយុ ១៦ឆ្នាំ មកសាកសួរនៅប៉ុស្តិ៍នគរបាលកំពង់ស្វាយ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើលួចសម្ភារៈគ្រឿងចក្រ និងអាគុយរថយន្ត ពីជនរងគ្រោះឈ្មោះ យ៉ន រីណា ភេទប្រុសពិតប្រាកដមែន ។
ពេលធ្វើសកម្មភាពលួចបានសម្រេចហើយពួកខ្លួនទាំងពីរនាក់ បានយកសម្ភារៈទាំងអស់ទៅលក់អោយឈ្មោះ យាន សុផល ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទិញអេតចាយមានទីលំនៅភូមិ ព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ បន្ទាប់មកកម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍កំពង់ស្វាយបានហៅឈ្មោះ យាន សុផល ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរ ទិញលក់អេតចាយ មកសាកសួរ នៅចំពោះមុខសមត្តកិច្ច ឈ្មោះ យាន សុផល ភេទស្រី អាយុ ៣៩ឆ្នាំ ក៏បានសារភាពថា ខ្លួនពិតជាបានទួលទិញសម្ភារៈគ្រឿងចក្រ និង អាគុយ ពីជនសង្ស័យទាំងពីរនាក់ពិតប្រាកដមែន ។ បន្ទាប់ពីបានសួរនាំជនសង្ស័យទាំងបីនាក់ រួចមកកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ បានបញ្ជួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការនីតិវិធីបន្ត៕
មតិយោបល់