ព័ត៌មានជាតិ

រថយន្តដឹកទឹកកក ខណៈបើកបត់ចំណុចផ្លូវកោងហ្វ្រាំងមិនស៊ី បណ្តាលឲ្យជ្រុលបុកបង្គោលភ្លើង

ភ្នំពេញៈ កាលពីវេលាម៉ោង០៥និង៤០នាទីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តប្រភេទដឹកទឹកកកមួយគ្រឿងម៉ាក គា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-0167 ខណៈពេលកំពុងបើកបរ បានកាច់ចង្កូតបត់ត្រង់ចំណុចផ្លូវកោង​ ស្រាប់តែហ្រ្វាំងរថយន្តមិនស៊ីបណ្តាលឲ្យជ្រុលបុក បង្គោលភ្លើងពេញទំហឹង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

នៅមុនពេលកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក គា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-0167 បានដឹកទឹកកក ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០១១ ក្នុងគោលបំណងយកទៅដាក់ឲ្យម៉ូយ ។ លុះពេលធ្វើដំណើរមកដល់ ត្រង់ចំណុចផ្លូវកោងអ្នកបើកបរបានបួងចង្កូតកាច់បត់ ប៉ុន្តែហ្វ្រាំងរថយន្តមិនស៊ី ក៏ជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យ បាក់រយះទ្រង់ធ្លាក់ទឹកកករាត់រាយ រងការខូចខាត ។

ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ច នគរបាលរដ្ឋបាលប៉ុស្តិ៍សង្កាត់គោកឃ្លាង បានចុះទៅពិនិត្យ ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការសួរនាំនៃតៃកុងរថយន្ត ។ បន្ទាប់មកសមត្ថកិច្ចបានអនុញ្ញាតឲ្យម្ចាស់រថយន្តបង្កហេតុ ស្ទូចយករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯង ៕

មតិយោបល់