ព័ត៌មានជាតិ

Update៖ កងរាជអាវុធហត្ថឃាត់ខ្លួនបុរស ២នាក់ ពីបទអាររំលំដើមសង្កត់ក្មេងសិស្សសាលាស្លាប់ និងរបួសធ្ងន់

កំពង់ឆ្នាំង: នៅចំណុចមុខសាលាបឋមសិក្សា ចំបក់រង្សី ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង២០នាទីព្រឹក បុរស២នាក់ អាររំលំដើមត្នោត១ដើម មិនប្រុងប្រយ័ត្ន និងគ្មានអ្នកឈរឲ្យសញ្ញា បណ្ដាលឲ្យសង្កត់សិស្សសាលាចំនួន ២នាក់។
១-ឈ្មោះ សា ម៉ៃសំ ភេទស្រី អាយុ ១៤ ឆ្នាំ បានស្លាប់
២-ឈ្មោះ សេន អាលី ភេទប្រុស អាយុ ១២ ឆ្នាំ រងរបួស។
អ្នកទាំងពីររស់នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រក់ក្រគរខេត្តពោធិ៍សាត់។

ជនសង្ស័យជាអ្នកអាដើមត្នោតមានគ្នាចំនួន ២នាក់៖
១-ឈ្មោះ តុល ណាង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ។
២-ឈ្មោះ ផាន់ ជីម ភេទប្រុស អាយុ ២៦ឆ្នាំ អ្នកទាំងពីររស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងត្រូវបានឃាត់ខ្លួនភ្លាមៗ ដោយកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៥០១ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់