កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៩ ព្រឹកមានករណីរំលោភលើទំនុកចិត្តចំណុចភូមិ ព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ វ៉ាន់ គង្គា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងទង មានទីលំនៅភូមិ ព្រែកក្តាម១ ឃុំ កោះចិន ស្រុកពញាឮ ខេត្ត កណ្តាល។ ជនសង្ស័យឈ្មោះ អ៊ឹម សីហា ហៅ មាំង ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ រត់ផាស្អាប់ មានទីលំនៅស្នាក់នៅបន្ទប់ជួលក្នុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀននៅក្នុងទឹកនោម) ។
វត្ថុតាងចាប់យក៖ម៉ូតូ០១គ្រឿង សង់C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AK 39 30 (ជារបស់ជនរងគ្រោះ) ។
នៅមុនកើតហេតុ ជនសង្ស័យឈ្មោះ អ៊ឹម សីហា ហៅ មាំង បានជិះរថយន្តឈ្នួលមកពីភ្នំពេញ មកស្រុកកំណើតនៅភូមិព្រែកក្ដាម១ឃុំ កោះចិន ស្រុកពញឮ ខេត្តកណ្ដាល ក្នុងគោលបំណងមករកឯកសារពីមេភូមិ ធ្វើអត្តសញ្ញាណប័ណ្ណ ហើយជនសង្ស័យ បានសម្រាកនៅផ្ទះជនរងគ្រោះចំនួន០១យប់ ។
លុះព្រឹកឡើងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៩ព្រឹក ជនសង្ស័យឈ្មោះ អ៊ឹម សីហា ហៅ មាំង បានពឹងអោយឈ្មោះ វ៉ាន់ សុខា ជិះម៉ូតូជូនទៅធ្វើអត្តសញ្ញាណប័ណ្ណ ប៉ុន្តែពេលនោះឈ្មោះ វ៉ាន់ សុខា រវល់ក៏បានឲ្យខ្ចីម៉ូតូខាងលើ ទៅជនសង្ស័យឈ្មោះ អ៊ឹម សីហា ហៅ មាំង ដើម្បីជិះទៅធ្វើអត្តសញ្ញាណប័ណ្ណ នៅប៉ុស្តិ៍នគរបាលកោះចិន ក្នុងពេលនោះ ជនសង្ស័យ បានជិះម៉ូតូរបស់ជនរងគ្រោះយកទៅភ្នំពេញ ហើយបានដោះដូរ គ្រឿងម៉ូតូរបស់ជនរងគ្រោះរួចដាក់គ្រឿងម៉ូតូក្លែងក្លាយឲ្យជនរងគ្រោះ វិញ ។
លុះនៅថ្ងៃ ខែ ឆ្នាំ ដដែល វេលាម៉ោង ១៦និង៣០នាទី ជនសង្ស័យបានជិះម៉ូតូរបស់ជនរងគ្រោះ យកមកឲ្យជនរងគ្រោះវិញ ក្នុងពេលនោះជនរងគ្រោះ បានឃើញម៉ូតូរបស់ខ្លួន មានសំឡេងខុសប្លែក និងគ្រឿងបន្លាស់ក្លែងក្លាយ បន្ទាប់មកជនរងគ្រោះ បាននិយាយគ្នានៅផ្ទះមិនត្រូវ ដោយសារជនសង្ស័យមិនមានអីសង រួចក៏បានចាប់ជនសង្ស័យ យកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍កោះចិន រួចមកបាននាំខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕
មតិយោបល់