បរទេស៖ កីឡាករខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling នៅសប្តាហ៍នេះបានធ្វើការសារភាពថាគាត់ពិតជាបានបើកទ្វាចិត្តដើម្បីធ្វើការចាកចេញពីក្លឹប Man City ពិតមែនហើយបញ្ជាក់ថាចង់លេងនៅក្រៅទឹកដីអង់គ្លេសថែមទៀតផង។
អស់រយៈពេល៦ឆ្នាំចុងក្រោយនេះ Sterling បានសាងកេរ្ត៍ឈ្មោះយ៉ាងល្បីល្បាញជាមួយនឹងក្លឹបយក្សអង់គ្លេសមួយនេះគិតចាប់តាំងតែពីបានផ្ទេរមកពីក្លឹបហង្សក្រហម Liverpool ក្នុងតម្លៃខ្លួនប្រមាណជា៥០លានផោនកាលពីរដូវក្តៅឆ្នាំ២០១៥។
សមទ្ធិផលសំខាន់របស់កីឡាករដែលបានជួយក្លឹបនិងគ្រូបង្វឹករបស់ក្លឹបលោក Pep Guardiola ដូចជាការលើកពានអង់គ្លេសPremier League ដល់ទៅ៣ដងប៉ុន្តែបែរជាបានធ្លាក់ចេញពីបញ្ជី១១នាក់ដំបូងរបស់ក្លឹបទៅវិញក្នុងប៉ុន្មានខែចុងក្រោយនេះ។




មតិយោបល់