ព័ត៌មានជាតិ

រថយន្ត ២គ្រឿងបុកគ្នា ផ្ដាច់ជីវិតមនុស្ស ៣នាក់ នៅផ្លូវជាតិលេខ៤

ព្រះសីហនុ: កាលពីវេលាម៉ោង ១០និង៥នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតូចរេចង្កូតបុករថយន្តធំ ស្ថិតលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២០៥-២០៦ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

រថយន្ដបង្កម៉ាក CAMERY ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2G-4863 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។
រថយន្តម៉ាក TRACTOR ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-8484 អ្នកបើកបររត់គេច។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តកាមារីធ្វើដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុ តាមបណ្ដោយផ្លូវជាតិលេខ៤ លុះមកដល់ចំណុចកើតហេតុ ស្រាប់រេចង្កូតទៅបុករថយន្ត TRACTOR បណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់៖
១/អ្នកបើកបរភេទប្រុស។
២/អ្នករួមដំណើរភេទស្រី។
៣/ឈ្មោះ សួង លីប ភេទប្រុស អាយុ ២១ឆ្នាំ អ្នករួមដំណើរ រថយន្ដ CAMERY របួសធ្ងន់(ស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ)។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងមករក្សា អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់