ត្រីឆ្តោ ត្រូវបានក្រសួងកសិកម្ម ស្នើដ្ឋាភិបាល អនុញ្ញាត ឲ្យមានការចិញ្ចឹមទ្បើងវិញ

ភ្នំពេញ: ដោយមើលឃើញពី តម្លៃសេដ្ឋកិច្ចខ្ពស់របស់ត្រីឆ្តោ ព្រមទាំងមានការស្រាវជ្រាវថា មានចំណីសិប្បនិម្មិត (ចំណីគ្រាប់) សំរាប់ចិញ្ចឹមត្រីឆ្តោ ក្រសួងកសិកម្ម រុកា្ខប្រមាញ់ និងនេសាទ បានធ្វើការស្នើសុំ រដ្ឋាភិបាល អនុញ្ញាត បើកឲ្យមានការចិញ្ចឹមត្រីឆ្តោ ទាំងលក្ខណៈគ្រួសារ និងពាណិជ្ជកម្ម ទ្បើងវិញ។ នេះបើយោងតាមលិខិតស្នើសុំរបស់ ក្រសួងកសិកម្ម រុកា្ខប្រមាញ់ និងនេសាទ លេខ២៨៨៦ ចុះថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៦។

គួររំឭកដែលថា ត្រីឆ្តោ ជាប្រភេទត្រី ស៊ីកូនត្រីជាអាហារ ដែលជាកត្តាបង្កបទលើ្មសនេសាទដោយប្រើស្បៃមុង ចាប់ពូជត្រីល្អិតៗ ដែលពិបានទប់ស្កាត់។ មួយវិញទៀត គេសង្កេតឃើញថា មានឈ្មួញនាំត្រីឆ្តោ ចូលពីវៀតណាម ដោយខុសច្បាប់ ជាបន្តបន្ទាប់ដែលធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចជាតិ៕

Fishingcambodia-03 (1)Lay-0445 29 photo_2016-04-29_08-21-26 photo_2016-04-29_08-21-28

មតិយោបល់