កំពង់ស្ពឺៈ នៅថៃ្ង១៦ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៩៩-១០០ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅ ពេជ្រ និល (អតីតឃុំត្រែងត្រយឹង) ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រថយន្តមួយគ្រឿងម៉ាក DAEWOO ពណ៌ទឹកប្រាក់ ខៀវលាយស ស្លាកលេខ ភ្នំពេញ 3E-6189 សណ្តោងសឺមី រ៉ឺម៉ក ស្លាកលេខភ្នំពេញ 4A-9019 បើកបរពីទិសដៅ ពីលិចទៅកើត មកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកផ្នែកខាងក្រោយ រថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ស្លាកលេខភ្នំពេញ 3A-9312 បើកបរដោយឈ្មោះ សែត ចំរើន អាយុ៣៧ឆ្នាំ នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នឹងអ្នករួមដំណើរឈ្មោះ អឿន សាន អាយុ ២៨ឆ្នាំ នៅភូមិត្រពាំងឆ្កួន ឃុំព្រៃក្រសាំង ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ ។
ហេតុការណ៍បង្កគ្រោះថ្នាក់ខាងលើ តាមការសន្និដ្ឋាន ជំហានបឋមសមត្ថកិច្ច ចុះដល់ទីតាំងកើតហេតុ អាចបណ្ដាលមកពី ការបើកវ៉ាជែង និងបាត់ម្ចាស់ការ បន្ថែមនិងការងងុយគេង ធ្វើឱ្យអ្នកបញ្ជារថយន្ដមិនអាចគ្រប់គ្រងស្ថានការបាន ។
គ្រោះថ្នាក់ចរាចរណ៍បានបង្កអោយមានការខូចខាត៖ តូបអ្នកលក់ដូរនៅចិញ្ចើមផ្លូវ រងរបួសមនុស្សចំនួន០៤នាក់៖ ធ្ងន់-ស្រាល និងស ម្ភារៈមួយចំនួនទៀត (ខូចខាតរថយន្ដ ស្ទើរ៧០%) ។
បច្ចុប្បន្ន អ្នករសងរបួសខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ រីឯអ្នកបើកបររថយន្ដ បង្កបានគេចខ្លួន មុនពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ។ វត្ថុតាងមធ្យោបាយរថយន្ត សមត្ថកិច្ចកំពុងចំណាត់ការ រកមធ្យោបាយស្ទួចយកចេញនិងបញ្ជូនទៅ អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿង បញ្ជូនទៅជំនាញចាត់ការ តាមនីតិវិធី ៕
មតិយោបល់