-

បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នា ដល់ត្រង់ចំណុចផ្លូវកោងខ្លាំង ដួលស្លាប់ម្នាក់របួសធ្ងន់ម្នាក់

សៀមរាប: នៅវេលាម៉ោង១៩និង២០នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បុរសចំនួន០២នាក់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នា មកដល់ត្រង់ចំណុចកើតហេតុ ផ្លូវមានសភាពកោងខ្លាំង បណ្តាលឲ្យជនរងគ្រោះ ដួលដោយខ្លួនឯងស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

ជនរងគ្រោះទី១-ឈ្មោះ ម៉ី ជេស្ដារ ហៅសរ ភេទប្រុស អាយុ៣០ឆ្នាំ បានស្លាប់បាត់បង់ជីវិត ។ ទី២-ឈ្មោះ ដារ៉ា ភេទប្រុស អាយុ២៧ ឆ្នាំ រស់នៅភូមិចុងឃ្នាស សង្កាត់ចុងឃ្នាស បានរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ និងយកជនរងគ្រោះ ដែលរងរបួសធ្ងន់ដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះបន្ទាន់ផងដែរ ។ ចំណែកឯសាកសពជនរងគ្រោះ ត្រូវបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ យកសពទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់