ព័ត៌មានជាតិ

ប្តីស្រវឹងស្រាខឹងប្រពន្ធមិនអោយយកម៉ូតូទៅលីស្រូវស្រាប់តែយកឆ្នាំងចានគប់ចេញក្រៅផ្ទះ…

ពោធិ៍សាត់:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៩:២០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹកចំនួន០២នាក់ សហការជាមួយប្រជាការពារចុះបង្ក្រាបករណីហិង្សាក្នុងគ្រួសារចំនួន០១លើក បង្ករឡើងដោយឈ្មោះ បច ហ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអង្កាញ់ ឃុំមេទឹក ស្រុកបាកាន មកពីផឹកស្រាវិញបានរករឿងប្រពន្ធឈ្មោះ ម ចរ ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាហើយវៃម៉ូតូបែកអាវសងខាង និង យកឆ្នាំងចានគប់ចេញក្រៅផ្ទះ។
+មូលហេតុ: ខឹងប្រពន្ធមិនឱ្យយកម៉ូតូទៅលីស្រូវពេលខ្លួនស្រវឹងស្រា។
+ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍យើងបាននាំជនសង្ស័យខាងលើយកមកប៉ុស្តិ៍ដើម្បីសួរនាំ និងរង់ចាំធ្វើការអប់រំនៅថ្ងៃស្អែក៕

មតិយោបល់