ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៣ និង៤៧ នាទីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តប្រភេទទម្ងន់៥តោនមួយគ្រឿង ខណៈបើកបរបានគេចគ្នា បណ្តាលឲ្យជ្រុលធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ ទីតាំងស្ថិតតាមបណ្តោយផ្លូវ ទៅទួលពង្រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋាន លោកបានចុះទៅដល់ចំណុចកើតហេតុខាងលើ ដើម្បីធ្វើការពិនិត្យតាមនីតិវិធីច្បាប់ ។ បន្ទាប់ពីពិនិត្យរួចរាល់ហើយ ដោយរថយន្តនេះ ពុំមានបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ឬក៏ទ្រព្យ សម្បត្តិសាធារណៈរបស់រដ្ឋ ក៏បានអនុញ្ញាតឲ្យម្ចាស់រថយន្ត ធ្វើការស្ទូចយកទៅជួសជុលដោយខ្លួនឯង ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕
មតិយោបល់