(ចិន)៖ ក្រុមហ៊ុន China Media Group (ឆាយណា មីឌៀ គ្រុប) ហៅកាត់ថា CMG បានរៀបចំកម្មវិធីតន្ត្រីឆ្លងឆ្នាំដ៏ទំនើបផុតលេខមួយ ដែលបានរៀបចំឡើងនៅទីក្រុង Taizhou (តៃហ្សូ) នៃខេត្ត Zhejiang (ជេជាំង) ប្រទេសចិន។ កម្មវិធីប្រគំតន្ត្រីនេះបានចាក់ផ្សាយលើប៉ុស្តិ៍ទូរទស្សន៍ និងប៉ុស្តិ៍វិទ្យុចិនជាច្រើន រួមជាមួយបណ្ដាញកម្សាន្តនៅទូទាំងប្រទេសចិនផងដែរ។
កម្មវិធីឆ្លងឆ្នាំដ៏ទំនើបនេះមានចាក់ផ្សាយវីដេអូខ្លីៗចំនួន៦ដែលនាំទស្សនិកជនទៅមើលឡើងវិញនូវអ្វីដែលបានកើតឡើងនៅពេញមួយឆ្នាំ២០២១។ការសម្ដែងប្លែកភ្នែកជាច្រើនត្រូវបានរៀបចំឡើងនៅលើឆាកតន្ត្រីដ៏ទំនើប ដែលមានចូលរួមពីតារាចម្រៀង និងតារាសម្ដែងល្បីៗក្នុងស្រុក និងក្រៅស្រុក រួមមានតារាប៉ុបចិន Li Yuchun (លី យូឈុន) និង Zhou Shen (ហ្សូ ស្សេន), តារាចម្រៀងម៉ាឡេស៊ី Penny Tai (ផេននី តាយ) ហើយមានទាំងតារាចម្រៀងកាហ្សាក់ស្ថានផងដែរ។មិនតែប៉ុណ្ណោះកម្មវិធីនេះក៏មានការចូលរួមពីក្រុមអ្នកស្រាវជ្រាវផ្នែកកសិកម្ម, កីឡាករមេដាយមាសអូឡាំពិក Yang Qian (យ៉ាង ឈាន) និងអ្នកស្នងមរតកវប្បធម៌អរូបីរបស់ចិនថែមទៀតផង។
គួរបញ្ជាក់ថាការប្រគំតន្ត្រីឆ្លងឆ្នាំរបស់ក្រុមហ៊ុនកម្សាន្តចិន CMG បានរៀបចំឡើងដោយប្រើប្រាស់បច្ចេកវិទ្យាជាច្រើនមានដូចជាបច្ចេកវិទ្យា AR និងបច្ចេកវិទ្យា XR ដែលធ្វើឲ្យការសម្ដែងលើឆាកកាន់តែមានភាពប្លែកភ្នែក៕





មតិយោបល់