ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ខណៈបើកបរសុខៗ ស្រាប់តែក្រឡាប់ផ្ងារជើងរបួសធ្ងន់ម្នាក់

ព្រះសីហនុ: នៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ខណ:បើកបរសុខៗ ស្រាប់តែក្រឡាប់ផ្ងារជើងរងរបួសធ្ងន់ម្នាក់ ទិសដៅពីព្រះសីហនុ-ទៅភ្នំពេញ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៦៨-១៦៩ ស្ថិតនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

អ្នកបើកបរឈ្មោះ អ៊ិត សុខ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅ ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ទម្ងន់មួយតោនកន្លះ ពណ៌ស គ្មានពាក់ស្លាកលេខ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តនេះ បានធ្លាក់ផ្លូវមកខាងស្តាំងដៃ បណ្ដាលឲក្រឡាប់ខ្លួនឯង រងរបួសអ្នកបើកបរ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលស្នាក់ការសន្តិសុខ៤០១ បានសហការកម្លាំងគ្នាជាមួយប៉ុស្តិ៍នគបាលរដ្ឋបាលតានៃ បានជួយសង្គ្រោះដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យឯកជនមួយកន្លែងនៅវាលរេញ ដើម្បីជួយសង្រ្គោះផងដែរ ៕

មតិយោបល់